khmer eng
  • ឯកឧត្តម ទេព យុទ្ធី ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋជាស្ត្រីក្រីក្រចំនួន ០២នាក់
     
    ចែករំលែក ៖

     

     

    នាសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាស្រុកដំណាក់ចង្អើរ និងសមាជិកក្រុមប្រឹក្សាឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋជាស្ត្រីក្រីក្រចំនួន ០២នាក់ ដែលអញ្ជើញមកទទួលសេវាសម្រាលកូននៅមណ្ឌលសុខភាពពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
    ក្នុងឱកាសនោះ ឯកឧត្តម បាននាំយកនូវសម្ភារៈមួយចំនួនឧបត្ថម្ភជូនរួមមាន ៖ ក្រម៉ា៨ កន្សែងពោះគោ២ ខោទឹកនោម២ដុំ ខោនិងអាវកូនង៉ែត៤កំប្លេ ស្រោមជើង៤គូរ សាប៊ូក្រអូប២ដប កន្សែងត្រជាក់២ដុំ និងថវិកាចំនួន ៤០ម៉ឺនរៀលផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ